PPIU និង ITC បានចុះអនុស្សរណៈព្រមព្រៀងគ្នា​ ដើម្បីផ្លាស់ប្ដូរមុខវិជ្ជាតាមប្រព័ន្ធបច្ចេកវិទ្យា

សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បានចុះអនុស្សរណៈព្រមព្រៀងគ្នា​(MOA) ដើម្បីផ្លាស់ប្ដូរមុខវិជ្ជា តាមតាមប្រព័ន្ធបច្ចេកវិទ្យា ​e-Learning

កាលពីព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៧ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)  លោកស្រី ទេព​កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ​(PPIU) និងឯកឧត្តម អ៊ុម រម្យណី អគ្គនាយក វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បានចុះអនុស្សរណៈព្រមព្រៀងគ្នា​(MOA) ដើម្បីផ្លាស់ប្ដូរមុខវិជ្ជាតាម e-Learning រវាងស្ថាប័នឧត្តមសិក្សាទាំងពីរ  ក្រោមអធិបតីភាពឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិងកីឡា ។

សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ​(PPIU) ជាសាកលវិទ្យាល័យឯកជនទី១ ដែលបានចុះអនុស្សរណៈ លើការរៀនតាមប្រព័ន្ធបច្ចេកវិទ្យា​ e-Learning ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ។

តាមលក្ខណ្ឌនៃ MOA នេះ ITC​ មានភារកិច្ចផ្ដល់ជូន PPIU នូវមុខវិជ្ជាតាម online ចំនួន 18​ មុខវិជ្ជានិងគាំទ្រការអភិវឌ្ឍន៍ជំនាញ ចំនួន 2 មុខវិជ្ជា ក្នុងមួយឆ្នាំ ព្រមទាំងតភ្ជាប់ជាមួយនិងប្រព័ន្ធស្រាវជ្រាវអប់រំកម្ពុជា (CamREN)។ រីឯ PPIU ត្រូវតភ្ជាប់ប្រព័ន្ធ រវាង PPIU និង ITC និងរៀបចំក្រុមបច្ចេកទេស ដើម្បីសហការជាមួយក្រុមបច្ចេកទេស ITC

តាមរយៈ MOA នេះ និស្សិត PPIU មានលទ្ធភាពរៀន តាមប្រព័ន្ធបច្ចេកវិទ្យា​ e-Learning កាន់តែងាយស្រួលថែមទៀត ៕

Facebook Page

Count Visitor

hit counter