ដំណឹងអាហារូបករណ៍

សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សិស្សានុសិស្ស និង សាធារណៈជនទាំងអស់អោយបានជ្រាបថា ៖ PPIU និងរៀបចំការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សា​ ថ្នាក់បរិញ្ញាបត្រចំនួន 310 នាក់អោយចូលសិក្សាក្នុងឆ្នាំសិក្សាថ្មី 2017-2018 លើគ្រប់ជំនាញ តាមកម្មវិធីដូចខាងក្រោម ​៖

ក. ចំនួនអាហារូបករណ៍សិក្សា៖

  1. អាហហារូបករណ៍សិក្សា 100%    រយះពេល 04 ឆ្នាំ 10 នាក់ (មធ្យមភាគពិន្ទុ 90-100)
  2. អាហារូបករណ៍សិក្សា 50%         រយះពេល 02 ឆ្នាំ 50 នាក់ (មធ្យមភាគពិន្ទុ 80-89)
  3. អាហារូបករណ៍សិក្សា 30%         រយះពេល 02 ឆ្នាំ 250 នាក់ (មធ្យមភាគពិន្ទុ 70-79)

ខ. វិញ្ញាសាប្រឡង៖

  1. វប្បធម៌ទូទៅ       រយះពេល 60 នាទី
  2. ភាសាអង់គ្លេស   រយះពេល 60 នាទី
  3. គណិតវិទ្យា        រយះពេល 90 នាទី

គ. កម្មវិធីប្រលង (នៅអាគារ PPIU)៖

  1. ចាប់ផ្តើមលក់ និង ទទួលពាក្យ       ថ្ងៃទី 04 ខែ កញ្ញា ឆ្នាំ 2017 (ជាន់ទី 05)
  2. ផុតកំណត់ទទួលពាក្យ                 ថ្ងៃទី 16 ខែ តុលា ឆ្នាំ 2017 (ម៉ោង 17:30)
  3. បិទឈ្មោះលេខតុ លេខបន្ទប់         ថ្ងៃទី 21 ខែ តុលា ឆ្នាំ​ 2017 (ម៉ោង 10:00)
  4. កាលបរិច្ឆេទប្រឡង                     ថ្ងៃទី 22 ខែ តុលា ឆ្នាំ 2017 (ម៉ោង 08:00 ដល់ 12:00)
  5. ប្រកាសលទ្ធផល                         ថ្ងៃទី 27 ខែ តុលា ឆ្នាំ 2017 (ម៉ោង 14:30)

ឃ. លក្ខខណ្ឌចុះឈ្មោះចូលរួមប្រឡង៖

  1. ពាក្យសុំប្រលងអាហារូបករណ៍សិក្សា (មានលក់នៅជាន់ទី 5)
  2. វិញ្ញាបនបត្របណ្តោះអាសន្ន រឺ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគ្រប់ឆ្នាំសិក្សា រឺ សញ្ញាបត្រដែលមានតម្លៃស្មើ
  3. រូបថត 4X6 ចំនួន 3 សន្លឹក

សម្គាល់៖

  • ចូលរៀននៅថ្ងៃទី 06 ខែ វិច្ឆិកា ឆ្នាំ 2017
  • បេក្ខជនជ័យលាភីត្រូវដាក់ពាក្យចូលរៀនអោយបានមុនថ្ងៃទី 04 ខែ វិច្ឆិកា ឆ្នាំ 2017
  • ព័ត៌មានលម្អិតសូមទាក់ទងការិយាល័យផ្តល់ព័ត៌មានរៀងរាល់ម៉ោងធ្វើការ (ជាន់ទី 5)
  • ទូរស័ព្ទលេខ៖ 023​ 999​ 908/ 071 333 6777/ 095 981 550/ 016 596 013

Facebook Page

Count Visitor

hit counter